Monday, October 26, 2015

Freedom



មានអ្នកសម្តែងសៀកម្នាក់ គាត់បានចិញ្ចឹមសារិកាមួយក្បាលនៅឯផ្ទះ។ សារិការបស់គាត់ឆ្លាតជាងសារិកាអ្នកផងទាំងពូង។ វាមិនគ្រាន់តែចេះនិយាយតែប៉ុន្នោះទេ ថែមទាំងមានរូមឆោមស្រស់ស្អាត វាចេះច្រៀងថែមទៀតផង។ ដោយសារតែភាពឆ្លាតវ័យដូចច្នោះ ទើបធ្វើឲ្យបុរសជាម្ចាស់ស្រលាញ់វាលើសដើម ដោយខ្លាចវាហើរទៅបាត់ ម្ចាស់ក៏បានដក់ស្លាបមិនឲ្យវាហើររូច ព្រមទាំងបន្ថែមទ្រុងដែកឲ្យកាន់តែមំាជាងមុន និងចិញ្ចឹមថែរក្សាវាបានយ៉ាងល្អ។
ប៉ុន្មានខែក្រោយមកបុរសជាម្ចាស់ ត្រូវបានគេចាប់ទៅដាក់គុកអស់រយៈពេលជិតកន្លះឆ្នាំ។ ពេលចេញពីគុកមកវិញ គាត់បានសួរទៅសារិកាកែវថា “កន្លះឆ្នាំមកនេះ យើងបាត់បង់អស់ឥស្សរភាព ទទូលរងនូវក្តីទុក្ខវេទនាខ្លាំងណាស់ ចុះចំនែកឯងវិញ គេថែរក្សាឯងបានល្អទេ?"

សារិកាឆ្លើយ “ លោកម្ចាស់ជាប់គុកត្រឹមតែកន្លះឆ្នាំ លោកថាពិបាកណាស់ទៅហើយ! ចំណែកខ្ញុំវិញ ត្រូវនៅក្នុងរាប់ខែឆ្នាំ លោកម្ចាស់គិតមើលទៅថា តើខ្ញុំអាចពេញចិត្តនឹងជីវិតបែបនេះដែរឬទេ?
ឭសារិកានិយាយប្រៀបធៀបបែបនេះ បុរសនោះនឹកភ្ញាក់ខ្លួនព្រើត គិតចុះគិតឡើងមួយសន្ទុះ គាត់ក៏បើកទ្រុងព្រលែងសារិកានោះឲ្យមានសេរីភាពទៅ។

ឥស្សរភាពជារបស់ដ័មានតម្លៃ
ប៉ុន្តែប្រសិនបើយើងស្រឡាញ់ឥស្សរភាពសម្រាប់តែខ្លួនឯង ហើយបែរជាជាន់ឈ្លីឥស្សរភាពរបស់អ្នកដ័ទៃទៅវិញ តើអាចចាត់ទុកថាអំពើត្រឹមត្រូវដែរឬទេ?
មានមនុស្សមួយចំនួន នៅពេលបាត់បងឥស្សរភាពរបស់ខ្លួន
គេទទូលរងអារម្មណ៏ល្វីងជូរចត់ តានតឹង មួម៉ៅ...
តែគេមិនដែលគិតឃើញទេថា អ្នកដ៏ទៃដែលគ្មានឥស្សរភាព នឹងមានអារម្មណ៏ដូចម្តេច?
គេហ៊ានបំពានឥស្សរភាពរបស់អ្នកដ៏ទៃ ដើម្បីបំពេញឥស្សរភាពដែលគ្មានព្រំដែនរបស់ខ្លួន
មនុស្សបែបនេះ មានចិត្តគំនិតថោកទាបជាងម្ចាស់សារិកានេះទៅទៀត។

No comments :

Post a Comment