Tuesday, December 22, 2015

​បំណង​ប្រាថ្នា ៥ យ៉ាង​​ ដែល​អ្នកគួរ​តែ​ចំណាយ​ពេល​ឲ្យ​មាន​តម្លៃ​ វិនិយោគ​ទៅលើវា នៅ​ពេលដែល​អ្នកអាយុ​ក្រោម ៣០



នៅ​វ័យ​ចាប់​ពី​២០ ទៅ ដល់ ៣០ ឆ្នាំ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​ទូទៅ​ត្រូវ​យកចិត្ត​ទុកដាក់​ និង ខិតខំ​ប្រឹងប្រែង​បំផុត ​ក្នុង​ការ​បណ្តុះបណ្តាល​ចំណេះដឹង រួម​ទាំង​ពង្រឹង​អាជីព​ការងារ​របស់​ខ្លួន​​ទុក​​ធ្វើ​ជា​ទុន​នៅ​ពេល​អនាគត។ ប៉ុន្តែ សំនួរ​សួរ​ថា តើ​លោក​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជោគជ័យ​ឲ្យ​ហើយ​ក្នុង​វ័យ​នេះ?
ខាងក្រោម​នេះ​ គឺ​ជា​បំណង​ប្រាថ្នា ​៥ យ៉ាង​ដែល​​ប្រិយមិត្ត​គួរ​តែ​បំពេញ ដើម្បី​សម្រេច​​​លើ​វិថី​ជីវិត​មួយ​ដ៏​ភ្លឺស្វាង៖​

១) ​​គិតគូរ​ពី​សុខភាព

-ចំណាយ​ពេល​ពី ៣០ ទៅ ៦០ នាទី​ហាត់ប្រាណ​រាល់​ថ្ងៃ​​
-ទទួលទាន​អាហារ​​ (បន្លែ និង ​ផ្លែឈើ​ស្រស់ៗ) ឲ្យ​បាន​ត្រឹមត្រូវ​​
-លេង​កីឡា​ណា​មួយ​ដែល​អ្នក​ចូលចិត្ត​បំផុត​ជា​រៀងរាល់​ថ្ងៃ
-ចូលរួម​​កម្មវិធី​កម្សាន្ត​ល្អៗ​នាំ​មក​នូវ​សុខភាព។


២) ​ធ្វើ​ឲ្យ​ចំណេះដឹង​​កាន់តែ​រីកចម្រើន

-បង្កើត​ទម្លាប់​អាន និង ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន
-បង្កើត​ទម្លាប់​សរសេរ​ឲ្យ​បាន​ច្រើន
-រៀន​ជំនាញ ឬ ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​ថ្មី​ៗ
-បង្កើន​ថាមពល​ខួរក្បាល​​ដោយ​កម្ចាត់​ចោល​ភាព​​មន្ទិល​សង្ស័យ ជំនឿ​គ្មាន​ហេតុផល និង សកម្មភាព​ដែល​គ្មាន​ប្រយោជន៍។

៣) ធ្វើ​ឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ

​​​-​ស្រលាញ់​ និង មើលថែ​គ្រួសារ​របស់​អ្នក
-ចងចាំ​នូវ​អនុស្សាវរីយ៍ និង ចូលរួម​រៀបចំ​​ពិធី​​សំខាន់ៗ​ប្រចាំ​គ្រួសារ (ពិធី​ខួបកំណើត បុណ្យ​ក្តីស្រលាញ់​)
-លើកលែង​ទោស​ដល់​ពួកគេ​នៅ​ពេល​មាន​កំហុស​ មុន​ពួកគេ​សុំ​លើកលែង​ទោស​ពី​អ្នក
-ជៀសវាង​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ ឬ ដាក់​បន្ទុក​ដល់​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក។

៤) ​​យកចិត្ត​ទុកដាក់​លើ​​ហិរញ្ញវត្ថុ

-គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព
-ការ​ចំណាយ​សម្រាប់​ខ្លួន​ឯង ត្រូវ​ធ្វើ​ជា​អាទិភាព
-សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន
-ចេះ​វិនិយោគ​ដើម្បី​បង្កើន​ប្រាក់​ចំណូល
-រក​ចំណូល​បន្ថែម។

៥) ពង្រីក​បណ្ដាញ​​ទំនាក់ទំនង​នៅ​ក្នុង​សង្គម

-ពង្រឹង​​បណ្ដាញ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ឡើង
-ស្គាល់​មនុស្ស​ថ្មីៗ​ និង រាប់អាន​បុគ្គល​ជោគជ័យ​ឲ្យ​បាន​ច្រើន
-ចែក​រំលែក​ឲ្យ​បាន​ច្រើន​ទៅ​អ្នក​ដទៃ
-បណ្ដុះ​ក្តី​ស្រលាញ់​ឲ្យ​បាន​ច្រើន៕

Friday, November 6, 2015

មេរៀន​​ជីវិត​ទាំង​៩យ៉ាង ដែល​ថ្នាក់​រៀន​ពិត​ជា​​មិន​អាច​បង្រៀន​អ្នក​បាន​ឡើយ​




ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ឆ្លងកាត់​ហើយ​ថា ពេល​ខ្លះ​ទ្រឹស្ដី​ជា​ច្រើន​ដែល​អ្នក​បាន​សិក្សា​នៅ​សាលា ឬ មហាវិទ្យាល័យ​នានា ពិត​ជា​ខុស​គ្នា​ទាំងស្រុង​នៅ​ពេល​យក​ទៅ​​អនុវត្ត​ជាក់ស្តែង។ មាន​ប្រិយមិត្ត​ខ្លះ​​រៀន​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត តែ​ការងារ​បែរ​ជា​ទៅ​ធ្វើ​អ្វី​​ផ្សេង​មិន​ចំ​ជំនាញ​របស់​ខ្លួន​ទៅ​វិញ។ ទោះបី​ជា​បែប​នេះ​ក្តី មិត្ត​អ្នក​អាន​សាកល្បង​ស្វែង​យល់​បន្តិច​ពី​អត្ថន័យ​ពិត​ប្រាកដ​នៃ​ជីវិត​សិក្សា​នៅ​​សាលា​ ​ខុស​គ្នា​អ្វី​ខ្លះ​ពី​ជីវិត​នៅ​ខាងក្រៅ?

១) ការ​សិក្សា​​គ្រាន់តែ​ជា​ទ្រឹស្ដី តែ​ការ​អនុវត្ត​​ជា​រឿង​ផ្សេង

នៅ​ពេល​ដែល​អ្នក​ចូល​អង្គុយ​ធ្វើ​ការ​ សមាជិក​ក្រុម​ការងារ​ផ្សេង​ទៀត​ដែល​អង្គុយ​ជិត​​អ្នក​ប្រហែល​​មិនមែន​ជា​​និស្សិត​​ក្នុង​មុខវិជ្ជា ឬ ជំនាញ​ដូច​អ្នក​​នោះ​​ឡើយ។ អ្នក​ទាំងពីរ​មាន​​ប្រវត្តិ​សិក្សា​ផ្សេង​គ្នា តែ​​អ្នក​ទាំងពីរ​នៅ​តែ​​អាច​រក​ប្រាក់​ខែ​បាន​ និង ​ទទួល​បាន​ការ​គោរព​ឲ្យ​តម្លៃ​ដូចគ្នា។ មិន​ចំពោះ​ថា​អ្នក​​ពីរ​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ណា​នោះ​ទេ ចង់​ឬ មិន​ចង់​អ្នក​ត្រូវ​តែ​រៀន​សូត្រ​ជា​មួយ​ការងារ​ថ្មី និង ធ្វើ​ការ​​ដែល​ចៅហ្វាយ​របស់​អ្នក​ដាក់​ឲ្យ​ធ្វើ។

២) ជំនាញ គឺ​ជា​​​អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត​ក្នុង​ជីវិត​​​​

បុគ្គល​ម្នាក់​ដដែល​គ្រប់គ្រង​អ្នក​ ប្រហែល​ជា​​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​អ្នក​ផង​​ក៏​មិន​ដឹង។
យ៉ាងណាមិញ អ្នក​នៅ​តែ​ហៅ​បុគ្គល​​នោះ​ថា លោក​ប្រធាន​ ឬ ចៅហ្វាយ​ ជា​ដើម។ នៅ​មហាវិទ្យាល័យ ​អ្នក​ដែល​មាន​វ័យ​ក្មេង​ជាង​អ្នក​​បាន​គោរព​អ្នក​​ ក៏​​ដោយហេតុ​ថា អ្នក​មាន​វ័យ​ចាស់​ជាង​។ នេះ​ជា​​អ្វី​ដែល​មាន​នៅ​សាកលវិទ្យាល័យ តែ​សម្រាប់​ក្នុង​ជីវិត​របស់​អ្នក​​នៅ​ក្រៅ​មហាវិទ្យាល័យ​វិញ អ្នក​កាន់តែ​​គោរព​នៅ​ពេល​ដែល​អ្នក​​ជោគជ័យ​ និង រក​ចំណូល​កាន់តែ​ច្រើន មិន​ថា អ្នក​ក្មេង ឬ ចាស់​ជាងគេ​នោះ​ទេ។

៣) សិល្បៈ​នៃ​ការ​ទំនាក់ទំនង

និស្សិត​មួយ​ចំនួន​ប្រហែល​ជា​មិន​ចង់​រៀន ឬ រត់​គេច​ម៉ោង “អភិវឌ្ឍ​ខ្លួន​ឯង” ជា​ដើម។ ប៉ុន្តែ សម្រាប់​ជីវិត​ពិត​នៅ​ខាងក្រៅ​វិញ ​មុខ​វិជ្ជា​នេះ​ពិត​ជា​មាន​សារសំខាន់​បំផុត។ អ្នក​ត្រូវ​មាន​ជំនាញ​ទំនាក់ទំនង​នេះ​​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ទំនាក់ទំនង​ប្រចាំថ្ងៃ​របស់​អ្នក ជា​ពិសេស​ក្នុង​វិស័យ​ការងារ​តែម្តង។
សូម​ចាំ​ថា ​បើ​ចង់​​ជោគជ័យ​​​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ អ្នក​ត្រូវ​តែ​មាន​ជំនាញ​​ប៉ិនប្រសព្វ​ខាង​ទំនាក់ទំនង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ទើប​ជា​ការ​ប្រសើរ។

៤)​ ស្គាល់​មនុស្ស​នៅ​ក្នុង​ថ្នាក់​រៀន​ខុស​ពី​មនុស្ស​ខាងក្រៅ

អ្នក​គ្រាន់តែ​យក​សៀវភៅ​ទៅ​សិក្សា ស្តាប់​លោក​គ្រួ​ពន្យល់​ណែនាំ​​ជា​មួយ​មិត្តភក្ដិ​​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​បង្កើន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា។ ផ្ទុយ​ទៅវិញ នៅ​បរិស្ថាន​ខាងក្រៅ​​ការ​ទំនាក់ទំនង​មិន​ដូចគ្នា​នោះ​ឡើយ ហើយ​អ្នក​ក៏​មិន​អាច​វាយតម្លៃ​ដោយ​ភ្នែក​ទទេ​បាន​ដែរ។ អ្នក​រួម​​​ការងារ​ដ៏​ល្អ​របស់​អ្នក​​ពេល​ខ្លះ​អាច​ឆក់​យក​ឱកាស​​ពី​អ្នក ដើម្បី​តំឡើង​មុខតំណែង ឬ ក៏​​ព្យាយាម​ផ្តួល​អ្នក​ចេញ។
 ហេតុដូច្នេះ តួនាទី​ដ៏​ធំ​មួយ​របស់​អ្នក​នៅ​ពេល​នេះ​គឺ​ថា អ្នក​ត្រូវ​កំណត់​ពី​អត្តចរិត​របស់​មនុស្ស​​ទាំង​អស់​ដែល​រស់​​នៅ​ជុំវិញ​អ្នក​ឲ្យ​បាន​ច្បាស់​ ពោល​គឺ​ត្រូវ​ពិនិត្យ​លើ​សកម្មភាព​របស់​ពួកគេ ជាជាង​ការ​ជឿ​ទៅ​លើ​អ្វី​ដែល​ពួកគេ​និយាយ។
​​​

៥) បណ្តសញ​ទំនាក់ទំនង​​អាច​ជួយ​អ្នក​​ឲ្យ​ជោគជ័យ​ច្រើន​​

នៅ​​សាកលវិទ្យាល័យ​ មិត្តភក្ដិ​គឺ​ជា​ពិភពលោក​របស់​អ្នក។ ប៉ុន្តែ​ជីវិត​នៅ​ខាងក្រៅ​វិញ អ្នក​មិន​អាច​កំណត់​បាន​ទេ​ថា ការ​កសាង​បណ្តេញ​ទំនាក់ទំនង​ក្នុង​សង្គម​គឺ​ជា​អ្វី​។ ការ​ពិត​អ្នក​ត្រូវ​ការ​ពឹងពាក់​អាស្រ័យ​ជា​មួយ​មនុស្ស​មួយ​ចំនួន អ្នក​ត្រូវ​ការ​ផ្ទះ​ថ្មី​មួយ ត្រូវ​ការ​រថយន្ត ត្រូវ​ការ​បើក​ជំនួញ​អាជីវកម្ម ការងារ ។ល។ នេះ​មានន័យ​ថា ទំនាក់ទំនង​មិត្តភក្ដិ​មិន​គ្រប់គ្រាន់​ទេ ពោល​គឺ​អ្នក​ត្រូវ​កសាង​ទំនាក់ទំនង​​ឲ្យ​​កាន់តែ​​ប្រសើរ​ឡើង និង កាន់តែ​ច្រើន​ឡើង​​ជា​មួយ​មនុស្ស​​ថ្មីៗ​បន្ថែម​​ទៀត​។
​​

៦) សន្សំ​លុយ​មិនមែន​ជា​រឿង​ងាយស្រួល​

អ្នក​ចង់​បើក​អាជីវកម្ម ឬ មាន​គម្រោង​​ធ្វើ​អ្វី​មួយ​សម្រាប់​​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​ខាងមុខ ហេតុដូច្នេះ ​អ្នក​ត្រូវ​តែ​សន្សំ​ប្រាក់​ទុក។
យ៉ាងណាមិញ​ជីវិត​ជា​និស្សិត ការ​សន្សំ​ប្រាក់​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ។ អ្នក​ត្រូវ​ការ​ចំណាយ​លើ​ការ​ស្លៀកពាក់ ការ​សិក្សា ហូបចុក ស្នាក់​នៅ ដំណើរ​កម្សាន្ត ឬ ជួបជុំ​មិត្តភក្ដិ​ជា​ដើម។
នេះ​បញ្ជាក់​ថា រៀន​មួយ​មុខ​មិន​អាច​​ឲ្យ​អ្នក​ចេះ​ពី​របៀប​សន្សំ​ប្រាក់​នោះ​​ឡើយ ឬ ចំណាយ​ច្រើន​ចំណូល​តិច។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​យល់​ថា អ្នក​ត្រូវ​តែ​ព្យាយាម​រក​ដំណោះស្រាយ​បញ្ហា​សន្សំ​ប្រាក់​នេះ​ដោយ​ខ្លួន​ឯង​ពី​ពិភព​ខាងក្រៅ​​ជាជាង​អង្គុយ​រង់ចាំ​ការងារ​ល្អ ឬ ប្រាក់​ខែ​ខ្ពស់​នៅ​ពេល​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។

៧) សាលា​​រៀន​បង្រៀន​អ្នក​​ហើយ​បាន​អនុវត្ត តែ​ជីវិត​អនុវត្ត​ហើយ​បាន​បង្រៀន​អ្នក

អ្នក​ត្រូវ​យល់​ពាក្យ​មួយ​ឃ្លា​នេះ​ឲ្យ​ច្បាស់​​ថា នៅ​ក្នុង​ថ្នាក់​រៀន​អ្នក​ត្រូវ​មើល​មេរៀន​ជា​ច្រើន​​ក្រោម​ការ​បង្ហាត់​ពន្យល់​ណែនាំ​ពី​សាស្ត្រាចារ្យ​ដើម្បី​យក​ទៅ​អនុវត្ត​ចេញ​ជា​ផ្លែផ្កា។
ផ្ទុយ​ទៅវិញ​ជីវិត​នៅ​ខាងក្រៅ​​វិញ អ្នក​ត្រូវ​តែ​ឆ្លងកាត់​អនុវត្ត​​​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ឬ ក៏​អាច​បង្កើត​​កំហុស​ និង ការ​បរាជ័យ​នានា​ជា​មុន​សិន​ទើប​​អ្នក​អាច​រៀន​សូត្រ​ពី​វា​បាន។ នេះ​ជា​ភាព​ជោគជ័យ​ក្នុង​ជីវិត ដែល​ខុសគ្នា​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ថ្នាក់​រៀន។


៨) ជីវិត​គឺ​ជា​អ្វី​ដែល​អ្នក​​ត្រូវ​ទៅ​ឲ្យ​ដល់​គោលដៅ​ មិនមែន​​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​នោះ​ទេ

អ្នក​អាច​​ចង់​បាន​ពិន្ទុ​​ល្អ​នៅ​ក្នុង​ថ្នាក់ មាន​មុខមាត់ និង រៀន​ពូកែ​ជា​ដើម ដែល​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ល្បីល្បាញ។ នៅ​ពេល​ដែល​​មាន​ការងារ​ធ្វើ គោលដៅ​របស់​អ្នក​អាច​ចង់​​បាន​​ការ​តំឡើង​តំណែង​ឲ្យ​ខ្ពស់​ជាង​មុន​។បើ​ពិនិត្យ​លើ​ស្ថានភាព​នេះ​ឲ្យ​ជាក់ស្តែង​ទៅ​ បំណង​​ប្រាថ្នា​របស់​អ្នក​​ជូន​បាន ជូន​មិន​បាន។
ប៉ុន្តែ​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​អ្នក​វិញ នៅ​ពេល​ដែល​អ្នក​ដាក់​គោលដៅ​ហើយ អ្នក​ត្រូវ​តែ​​ដាក់​អនិច្ចតា និង ភាព​ជឿជាក់​ដើម្បី​ទៅ​ឲ្យ​ដល់​​គោលដៅ​របស់​អ្នក។ បើ​អ្នក​​មិន​ព្រម​ឈាន​ជើង​ទៅ​ទេ​នោះ អ្វី​ៗ​​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​​ដែល​គ្មាន​ប្រយោជន៍​តែ​ប៉ុណ្ណោះ។

៩) ដាក់​ខ្លួន​ឯង​ជា​រឿង​អាទិភាព

នៅ​ជុំវិញ​ខ្លួន​អ្នក អ្នក​អាច​សង្កេត​ឃើញ​ថា ​មនុស្ស​គ្រប់រូប​​មើល​ទៅ​ហាក់​មាន​ការ​​មមាញឹក​នឹង​ការងារ​របស់​ខ្លួន​ណាស់ សូម្បី​តែ​ក្មេងៗ​អាយុ ៥ ឆ្នាំ​ក៏​មិនសូវ​ទំនេរ​ដី​ចូលចិត្ត​លេង​អ្វីៗ​ដែល​សប្បាយៗ​ដែរ។ សម្រាប់​អ្នក​វិញ ​អ្នក​ត្រូវ​​យក​ចិត្ត​ទុកដាក់​មនុស្ស​ម្នាក់​​ដែល​នៅ​ក្នុង​ផ្ទាំង​កញ្ចក់​ឲ្យ​បាន​ដិតដល់​ជា​ទី​បំផុត នោះ​គឺ​ខ្លួន​អ្នក​ ព្រោះ​ថា​អ្នក​មិន​អាច​​អង្គុយ​រៀន​​នៅ​មហាវិទ្យាល័យ​ក្នុង​មួយ​ឆាក​ជីវិត​ឡើយ ហើយ​មិត្តភក្ដិ​របស់​អ្នក​ក៏​មិន​នៅ​ទីនោះ​រហូត​ដែរ៕


ប្រភព៖ ព័ត៌មានពាណិជ្ជកម្ម

Monday, October 26, 2015

Freedom



មានអ្នកសម្តែងសៀកម្នាក់ គាត់បានចិញ្ចឹមសារិកាមួយក្បាលនៅឯផ្ទះ។ សារិការបស់គាត់ឆ្លាតជាងសារិកាអ្នកផងទាំងពូង។ វាមិនគ្រាន់តែចេះនិយាយតែប៉ុន្នោះទេ ថែមទាំងមានរូមឆោមស្រស់ស្អាត វាចេះច្រៀងថែមទៀតផង។ ដោយសារតែភាពឆ្លាតវ័យដូចច្នោះ ទើបធ្វើឲ្យបុរសជាម្ចាស់ស្រលាញ់វាលើសដើម ដោយខ្លាចវាហើរទៅបាត់ ម្ចាស់ក៏បានដក់ស្លាបមិនឲ្យវាហើររូច ព្រមទាំងបន្ថែមទ្រុងដែកឲ្យកាន់តែមំាជាងមុន និងចិញ្ចឹមថែរក្សាវាបានយ៉ាងល្អ។
ប៉ុន្មានខែក្រោយមកបុរសជាម្ចាស់ ត្រូវបានគេចាប់ទៅដាក់គុកអស់រយៈពេលជិតកន្លះឆ្នាំ។ ពេលចេញពីគុកមកវិញ គាត់បានសួរទៅសារិកាកែវថា “កន្លះឆ្នាំមកនេះ យើងបាត់បង់អស់ឥស្សរភាព ទទូលរងនូវក្តីទុក្ខវេទនាខ្លាំងណាស់ ចុះចំនែកឯងវិញ គេថែរក្សាឯងបានល្អទេ?"

សារិកាឆ្លើយ “ លោកម្ចាស់ជាប់គុកត្រឹមតែកន្លះឆ្នាំ លោកថាពិបាកណាស់ទៅហើយ! ចំណែកខ្ញុំវិញ ត្រូវនៅក្នុងរាប់ខែឆ្នាំ លោកម្ចាស់គិតមើលទៅថា តើខ្ញុំអាចពេញចិត្តនឹងជីវិតបែបនេះដែរឬទេ?
ឭសារិកានិយាយប្រៀបធៀបបែបនេះ បុរសនោះនឹកភ្ញាក់ខ្លួនព្រើត គិតចុះគិតឡើងមួយសន្ទុះ គាត់ក៏បើកទ្រុងព្រលែងសារិកានោះឲ្យមានសេរីភាពទៅ។

ឥស្សរភាពជារបស់ដ័មានតម្លៃ
ប៉ុន្តែប្រសិនបើយើងស្រឡាញ់ឥស្សរភាពសម្រាប់តែខ្លួនឯង ហើយបែរជាជាន់ឈ្លីឥស្សរភាពរបស់អ្នកដ័ទៃទៅវិញ តើអាចចាត់ទុកថាអំពើត្រឹមត្រូវដែរឬទេ?
មានមនុស្សមួយចំនួន នៅពេលបាត់បងឥស្សរភាពរបស់ខ្លួន
គេទទូលរងអារម្មណ៏ល្វីងជូរចត់ តានតឹង មួម៉ៅ...
តែគេមិនដែលគិតឃើញទេថា អ្នកដ៏ទៃដែលគ្មានឥស្សរភាព នឹងមានអារម្មណ៏ដូចម្តេច?
គេហ៊ានបំពានឥស្សរភាពរបស់អ្នកដ៏ទៃ ដើម្បីបំពេញឥស្សរភាពដែលគ្មានព្រំដែនរបស់ខ្លួន
មនុស្សបែបនេះ មានចិត្តគំនិតថោកទាបជាងម្ចាស់សារិកានេះទៅទៀត។