Tuesday, December 22, 2015

​បំណង​ប្រាថ្នា ៥ យ៉ាង​​ ដែល​អ្នកគួរ​តែ​ចំណាយ​ពេល​ឲ្យ​មាន​តម្លៃ​ វិនិយោគ​ទៅលើវា នៅ​ពេលដែល​អ្នកអាយុ​ក្រោម ៣០



នៅ​វ័យ​ចាប់​ពី​២០ ទៅ ដល់ ៣០ ឆ្នាំ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​ទូទៅ​ត្រូវ​យកចិត្ត​ទុកដាក់​ និង ខិតខំ​ប្រឹងប្រែង​បំផុត ​ក្នុង​ការ​បណ្តុះបណ្តាល​ចំណេះដឹង រួម​ទាំង​ពង្រឹង​អាជីព​ការងារ​របស់​ខ្លួន​​ទុក​​ធ្វើ​ជា​ទុន​នៅ​ពេល​អនាគត។ ប៉ុន្តែ សំនួរ​សួរ​ថា តើ​លោក​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជោគជ័យ​ឲ្យ​ហើយ​ក្នុង​វ័យ​នេះ?
ខាងក្រោម​នេះ​ គឺ​ជា​បំណង​ប្រាថ្នា ​៥ យ៉ាង​ដែល​​ប្រិយមិត្ត​គួរ​តែ​បំពេញ ដើម្បី​សម្រេច​​​លើ​វិថី​ជីវិត​មួយ​ដ៏​ភ្លឺស្វាង៖​

១) ​​គិតគូរ​ពី​សុខភាព

-ចំណាយ​ពេល​ពី ៣០ ទៅ ៦០ នាទី​ហាត់ប្រាណ​រាល់​ថ្ងៃ​​
-ទទួលទាន​អាហារ​​ (បន្លែ និង ​ផ្លែឈើ​ស្រស់ៗ) ឲ្យ​បាន​ត្រឹមត្រូវ​​
-លេង​កីឡា​ណា​មួយ​ដែល​អ្នក​ចូលចិត្ត​បំផុត​ជា​រៀងរាល់​ថ្ងៃ
-ចូលរួម​​កម្មវិធី​កម្សាន្ត​ល្អៗ​នាំ​មក​នូវ​សុខភាព។


២) ​ធ្វើ​ឲ្យ​ចំណេះដឹង​​កាន់តែ​រីកចម្រើន

-បង្កើត​ទម្លាប់​អាន និង ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន
-បង្កើត​ទម្លាប់​សរសេរ​ឲ្យ​បាន​ច្រើន
-រៀន​ជំនាញ ឬ ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​ថ្មី​ៗ
-បង្កើន​ថាមពល​ខួរក្បាល​​ដោយ​កម្ចាត់​ចោល​ភាព​​មន្ទិល​សង្ស័យ ជំនឿ​គ្មាន​ហេតុផល និង សកម្មភាព​ដែល​គ្មាន​ប្រយោជន៍។

៣) ធ្វើ​ឲ្យ​មាន​សុភមង្គល​ក្នុង​គ្រួសារ

​​​-​ស្រលាញ់​ និង មើលថែ​គ្រួសារ​របស់​អ្នក
-ចងចាំ​នូវ​អនុស្សាវរីយ៍ និង ចូលរួម​រៀបចំ​​ពិធី​​សំខាន់ៗ​ប្រចាំ​គ្រួសារ (ពិធី​ខួបកំណើត បុណ្យ​ក្តីស្រលាញ់​)
-លើកលែង​ទោស​ដល់​ពួកគេ​នៅ​ពេល​មាន​កំហុស​ មុន​ពួកគេ​សុំ​លើកលែង​ទោស​ពី​អ្នក
-ជៀសវាង​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ ឬ ដាក់​បន្ទុក​ដល់​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក។

៤) ​​យកចិត្ត​ទុកដាក់​លើ​​ហិរញ្ញវត្ថុ

-គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព
-ការ​ចំណាយ​សម្រាប់​ខ្លួន​ឯង ត្រូវ​ធ្វើ​ជា​អាទិភាព
-សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន
-ចេះ​វិនិយោគ​ដើម្បី​បង្កើន​ប្រាក់​ចំណូល
-រក​ចំណូល​បន្ថែម។

៥) ពង្រីក​បណ្ដាញ​​ទំនាក់ទំនង​នៅ​ក្នុង​សង្គម

-ពង្រឹង​​បណ្ដាញ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ឡើង
-ស្គាល់​មនុស្ស​ថ្មីៗ​ និង រាប់អាន​បុគ្គល​ជោគជ័យ​ឲ្យ​បាន​ច្រើន
-ចែក​រំលែក​ឲ្យ​បាន​ច្រើន​ទៅ​អ្នក​ដទៃ
-បណ្ដុះ​ក្តី​ស្រលាញ់​ឲ្យ​បាន​ច្រើន៕

No comments :

Post a Comment